Ubuntu 22.04.2 LTS

Designer Kon Khmer | 5:44 PM |



Ubuntu គឺជាប្រព័ន្ធដំនើរការមួយ ដែលផ្អែកលើ Debian GNU/Linux ហើយត្រូវបានចែកចាយជា សូហ្វវែរឥតគិតថ្លៃ និងកូដបើកចំហ. វាត្រូវបានដាក់ឈ្មោះតាមទស្សនៈរបស់ជនជាតិអាហ្វ្រិកខាងត្បូងថា Ubuntu (មនុស្សធម៌ឆ្ពោះទៅរកអ្នកដទៃ).
Ubuntu ត្រូវបានរចនាឡើងជាសំខាន់ចំពោះ Desktop ទោះបីជាប្រភេទសំរាប់ Netbook និង Server ក៏មានផងដែរ. ស្ថិតិក្នុងអ៊ិនធឺណែតបានសន្មតថាចំនួនប្រើប្រាស់របស់ Ubuntu នៅលើកុំព្យូទ័រ Desktop មានប្រហែល ៥០% ហើយបង្ហាញថាមានការកើនឡើងក្នុងការប្រើប្រាស់ជា Server. Ubuntu មានការប្រើប្រាស់ក្នុងពិភពលោកប្រហែល១២លាននាក់លើ Desktop ហើយវាត្រូវបាន DistroWatch គិតថាជាប្រភេទLinux ដែលមានប្រជាប្រិយភាពជាងគេ.
Ubuntu ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុននៅចក្រភពអង់គ្លេសឈ្មោះ Canonical Ltd. គ្រប់គ្រងដោយសហគ្រិនអាហ្វ្រិកខាងត្បូងម្នាក់ ឈ្មោះ Mark Shuttleworth. ក្រុមហ៊ុនទទួលបានប្រាក់ចំនូលដោយលក់ការផ្តល់ជំនួយបច្ចេកទេស និងសេវាកម្មទាក់ទងនឹង Ubuntu, រីឯប្រព័ន្ធដំនើរការខ្លួនវានៅតែឥតគិតថ្លៃទាំងស្រុង.

ប្រភេទ: ,