CorelDRAW Graphics Suite 2026 v27.2.0.135

Designer Kon Khmer | 11:55 AM |



CorelDRAW Graphics Suite គឺជាកញ្ចប់កម្មវិធីរចនាក្រាហ្វិក និងកាត់តរូបភាពកម្រិតអាជីព ដ៏មានប្រជាប្រិយភាពបំផុត ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Alludo (ដើមឡើយស្គាល់ថា Corel Corporation) សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS.

កម្មវិធីនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយ Graphic Designer, រោងពុម្ព, ហាងធ្វើស្លាកសញ្ញា (Signage), រោងចក្រកាត់ដេរ/ម៉ូដសម្លៀកបំពាក់, និងក្រុមហ៊ុនបង្កើត Identity Brand ដើម្បីឌីហ្សាញ Logo, បដាពាណិជ្ជកម្ម (Banner), ឡូហ្គោអាវ, ធៀបការ, កាតាឡុក, និងប្លង់សៀវភៅ/ទស្សនាវដ្តី.

កម្មវិធីសំខាន់ៗដែលមានក្នុងកញ្ចប់ Suite នេះ

CorelDRAW Graphics Suite មិនមែនមានតែកម្មវិធីមួយនោះទេ ប៉ុន្តែជារួមបញ្ចូលនូវកម្មវិធីជំនាញជាច្រើនក្នុងកញ្ចប់តែមួយ៖

- CorelDRAW: កម្មវិធីចម្បងសម្រាប់គូរ Vector Illustration, រៀបចំប្លង់ (Page Layout), និងបង្កើតឌីហ្សាញក្រាហ្វិក.

- Corel PHOTO-PAINT: កម្មវិធីសម្រាប់កែច្នៃ និងកាត់តរូបភាព (Raster/Bitmap Image Editing) ដូចទៅនឹង Adobe Photoshop.

- Corel Font Manager: ឧបករណ៍សម្រាប់គ្រប់គ្រង, រៀបចំ, និងមើល Font អក្សររាប់ពាន់ ដោយមិនបាច់ install font ចូលម៉ាស៊ីនទាំងអស់ឡើយ.

- PowerTRACE: មុខងារជំនួយដោយ AI សម្រាប់បំប្លែងរូបថត/Bitmap ឱ្យទៅជាឯកសារ Vector ស្អាត និងច្បាស់ល្អដោយស្វ័យប្រវត្តិ.

- CorelDRAW.app: កម្មវិធីលើ Web Browser និង iPad សម្រាប់មើល ឬកែប្រែឌីហ្សាញនៅខាងក្រៅតាម Cloud.

- CAPTURE: ឧបករណ៍សម្រាប់ថតរូបអេក្រង់ (Screen Capture) លើ Windows.

លក្ខណៈពិសេស និងចំណុចខ្លាំងចម្បងៗ

១)Vector & Layout ក្នុងកម្មវិធីតែមួយ: ខុសពី Adobe ដែលបំបែក Illustrator (Vector) និង InDesign (Layout) ដាច់ដោយឡែក CorelDRAW អនុញ្ញាតឱ្យអ្នកគូររូប និងរៀបចំប្លង់សៀវភៅ/បដាដែលមានច្រើនទំព័រនៅក្នុងកម្មវិធីតែមួយបានយ៉ាងងាយស្រួល.

២)ការងារបោះពុម្ព និងឧស្សាហកម្មអាវ/ស្លាកសញ្ញា (Signage & Printing): មានប្រព័ន្ធគ្រប់គ្រងពណ៌ (Color Management - CMYK/PANTONE) ត្រឹមត្រូវ និងច្បាស់លាស់បំផុត សម្រួលដល់ការផ្ញើឯកសារទៅម៉ាស៊ីនពុម្ព ម៉ាស៊ីនកាត់ស្ទីកគ័រ ឬម៉ាស៊ីនប៉ាក់អាវដោយមិនខុសពណ៌ ឬបែករូបឡើយ.

៣)Non-Destructive Effects: អាចបន្ថែម Effect ឬតម្រូវពណ៌លើរូបភាព ឬ Vector ដោយមិនធ្វើឱ្យខូចខាតដល់រូបដើម (Original Shape/Image) ឡើយ.

៤)គាំទ្រប្រភេទ File សម្បូរបែប: អាចបើក, កែប្រែ, និង Export ឯកសារបានច្រើនទម្រង់ ដូចជា .CDR, .AI, .PSD, .PDF, .EPS, .SVG, .DWG ជាដើម.




ទំហំឯកសារ: 1.3GB
ទាញយក CorelDRAW Graphics Suite 2026 v27.2.0.135 នៅទីនេះ

ប្រភេទ: