Kali Linux 2026.2

Designer Kon Khmer | 3:42 PM |



Kali Linux គឺជាប្រព័ន្ធប្រតិបត្តិការ (Operating System) ប្រភពបើកចំហ (Open-Source) ដែលផ្អែកលើ Debian Linux ហើយត្រូវបានអភិវឌ្ឍ និងថែទាំដោយក្រុមហ៊ុន Offensive Security (OffSec).

វាត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់កិច្ចការ Cybersecurity, Penetration Testing (Ethical Hacking), Vulnerability Assessment, និង Digital Forensics. Kali Linux មកជាមួយនូវឧបករណ៍សាកល្បងសុវត្ថិភាពបណ្តាញ និងប្រព័ន្ធកុំព្យូទ័រស្រាប់ៗ (Pre-installed Tools) ជាង ៦០០ ឧបករណ៍.

ឧបករណ៍ និងមុខងារចម្បងៗដែលមាននៅក្នុង Kali Linux

១)Information Gathering & Reconnaissance: ឧបករណ៍សម្រាប់ប្រមូលព័ត៌មានបណ្តាញ ដូចជា Nmap, Wireshark, និង Maltego.

២)Vulnerability Analysis: ឧបករណ៍សម្រាប់ស្កែនរកចំណុចខ្សោយ ឬប្រហោងសុវត្ថិភាព ដូចជា Nessus និង Nikto.

៣)Exploitation Tools: ឧបករណ៍សម្រាប់ធ្វើការ Test វាយប្រហារសាកល្បងលើប្រព័ន្ធ ដូចជា Metasploit Framework និង SearchSploit.

៤)Wireless Attacks: ឧបករណ៍សម្រាប់សាកល្បងសុវត្ថិភាពបណ្តាញ Wi-Fi ដូចជា Aircrack-ng និង Reaver.

៥)Web Application Testing: ឧបករណ៍សម្រាប់ត្រួតពិនិត្យ និងស្កែន Web/API ដូចជា Burp Suite, OWASP ZAP, និង SQLmap.

៦)Password Cracking: ឧបករណ៍សម្រាប់សាកល្បងភាពរឹងមាំនៃ Password ដូចជា John the Ripper និង Hashcat.

៧)Digital Forensics & Reverse Engineering: ឧបករណ៍សម្រាប់វិភាគទិន្នន័យ និងស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា ដូចជា Autopsy, Ghidra, និង Volatiles.

ទម្រង់នៃការប្រើប្រាស់ (Deployment Options)

- Live Boot (USB/DVD): អាចដំណើការបានផ្ទាល់ចេញពី Flash Drive ដោយមិនបាច់ Install ចូល Hard Drive កុំព្យូទ័រ.

- Virtual Machine (VMware / VirtualBox): ដំឡើងលេងជា Virtual OS លើ Windows ឬ macOS តាមរយៈកម្សាន្ត ឬការសិក្សា.

- WSL (Windows Subsystem for Linux): អាចដំណើការ Command-line របស់ Kali ផ្ទាល់នៅលើ Windows 10/11.

- Kali NetHunter: កំណែពិសេសសម្រាប់ដំឡើង និងប្រើប្រាស់លើទូរស័ព្ទដៃ Android (ដូចជា Google Pixel ឬ OnePlus).




ទំហំឯកសារ: 4.47GB
ទាញយក Kali Linux 2026.2 នៅទីនេះ

ប្រភេទ: