Revo Uninstaller Pro 5.5.4
Revo Uninstaller Pro គឺជាកម្មវិធីកុំព្យូទ័រប្រភេទ System Utility ដ៏មានឥទ្ធិពលបំផុតមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដែលត្រូវបានបង្កើតឡើងសម្រាប់ លុបកម្មវិធីចេញពីកុំព្យូទ័រឱ្យបានស្អាតល្អឥតខ្ចោះ (Advanced Uninstaller).
ខុសពីការលុបកម្មវិធីធម្មតា (Standard Uninstall) ដែលតែងតែសេសសល់ឯកសារឥតបានការ ថតឯកសារ (Folders) និងទិន្នន័យកត់ត្រាក្នុងប្រព័ន្ធ (Registry Entries) នោះ Revo Uninstaller Pro មានសមត្ថភាពអាចសម្អាតបានរហូតដល់ឬសគល់តែម្តង.
លក្ខណៈពិសេស និងមុខងារចម្បងៗរបស់ Revo Uninstaller Pro រួមមាន៖
- ការស្វែងរក និងសម្អាតជ្រៅ (Deep Scan): បន្ទាប់ពីកម្មវិធីណាមួយត្រូវបានលុបចេញតាមដំណើរការធម្មតា ប្រព័ន្ធស្កេនស៊ីជម្រៅរបស់ Revo នឹងដំណើរការស្វែងរកាល់ទិន្នន័យ ឬ Registry កាកសំណល់ដែលសេសសល់ទាំងអស់ ហើយលុបវាចោលយ៉ាងស្អាត ដោយធានាថាមិនមានទិន្នន័យសំរាមបន្សល់ទុកឡើយ.
- លុបកម្មវិធីរឹងរូស (Forced Uninstall): អាចប្រើក្នុងករណីដែលកម្មវិធីណាមួយខូច លុបមិនចេញ លោត Error ឬគ្មានប្រព័ន្ធលុបខ្លួនឯង (Uninstaller). អ្នកគ្រាន់តែចង្អុល ឬជ្រើសរើសទីតាំងកម្មវិធីនោះ វានឹងជួយបោសសម្អាតចេញទាំងស្រុង.
- តាមដានការដំឡើងកម្មវិធីថ្មី (Real-Time Installation Monitor): មុខងារដ៏អស្ចារ្យមួយ ដែលអនុញ្ញាតឱ្យ Revo តាមដានសកម្មភាពទាំងអស់ពេលអ្នកកំពុងដំឡើងកម្មវិធីថ្មីមួយចូលកុំព្យូទ័រ. ពេលថ្ងៃក្រោយអ្នកលុបកម្មវិធីនោះចេញវិញ វាអាចសម្អាតបានស្អាត ១០០% ព្រោះវាដឹងច្បាស់ថាឯកសារណាខ្លះដែលត្រូវបានបង្កើតឡើង.
- លុបកម្មវិធីព្រមគ្នាច្រើន (Multi-Install / Batch Uninstall): អនុញ្ញាតឱ្យអ្នកធីកជ្រើសរើសកម្មវិធីច្រើនក្នុងពេលតែមួយ ដើម្បីលុបវាចេញជាបន្តបន្ទាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់អង្គុយចុចលុបម្តងមួយៗទេ.
- គ្រប់គ្រងកម្មវិធីពេលចាប់ផ្តើមម៉ាស៊ីន (Auto-start Manager): ជួយបិទ ឬបើកកម្មវិធីមិនចាំបាច់មិនឱ្យដំណើរការពេលបើកកុំព្យូទ័រ (Startup) ដើម្បីជួយឱ្យកុំព្យូទ័រដំណើរការលឿនជាងមុន.
- ឧបករណ៍សម្អាតប្រព័ន្ធបន្ថែម (Tools / Cleaners): មានភ្ជាប់មកជាមួយនូវប្រព័ន្ធលុបឯកសារសំរាមក្នុង Windows, លុបប្រវត្តិកម្មវិធីរុករកអ៊ីនធឺណិត (Browsers) និងមុខងារលុបឯកសារចោលជាអចិន្ត្រៃយ៍ដោយមិនអាចសង្គ្រោះវិញបាន (Permanent Delete).
ទំហំឯកសារ: 17.3MB
ទាញយក Revo Uninstaller Pro 5.5.4 នៅទីនេះ
ប្រភេទ: កម្មវិធីកុំព្យូរទ័រ